ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាទីផ្សារហិរញ្ញវត្ថុសកល ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មកាសម្របសម្រួលផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកមួយចំនួន បានអញ្ជើញចូលរួមក្នុង «វេទិកាទីផ្សារហិរញ្ញវត្ថុសកល ២០២៦» (NBC Global Financial Market Forum 2026) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា។


វេទិកានេះត្រូវបានរៀបចំឡើងជាលើកទី២ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការរុករកភាពចលាចលក្នុងទីផ្សារ៖ ការកំណត់តម្លៃហានិភ័យឡើងវិញ និងការចាប់យកឱកាស» (Navigating Market Turbulence: Repricing Risk & Capturing Opportunity) ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងវិភាគស៊ីជម្រៅលើស្ថានភាពទីផ្សារហិរញ្ញវត្ថុសកល ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចពីជម្លោះពាណិជ្ជកម្ម និងការស្វែងរកយុទ្ធសាស្ត្រហិរញ្ញវត្ថុដើម្បីពង្រឹងភាពធន់ផ្នែកអាជីវកម្ម។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញការ និងតំណាងស្ថាប័នគ្រប់គ្រងទ្រព្យសកម្ម និងធនាគារវិនិយោគឈានមុខគេមកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក រួមមាន BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារកណ្តាល និងតំណាងផ្នែកឯកជនមកពីគ្រឹះស្ថានហិរញ្ញវត្ថុ សមាគមធនាគារ និងមានការចូលរួមពីតំណាងផ្នែកឯកជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាយ៉ាងច្រើនកុះករ។
វេទិកានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

ចែករំលែក: