ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិភាក្សាការងារជាមួយ ប្រធាន និងសមាជិកសភាពាណិជ្ជកម្មនិងឧស្សាហកម្មមកពីទីក្រុងផ្សេងៗ

សេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាល្ងាច ថ្ងៃពុធ ៣កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជួបជាមួយប្រធាន និងសមាជិកសភាពាណិជ្ជកម្មមកពីទីក្រុងផ្សេងៗ នៅជុំវិញទីក្រុងសេអ៊ូល តាមរយៈការសម្របសម្រួលរបស់លោក Park Joo Bong អនុប្រធាន សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (KCCI) នៅទីក្រុង​សេអ៊ូល ប្រទេសកូរ៉េ។​


ជំនួបពិភាក្សាការងារកម្រិតជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញរលកនៃការវិនិយោគថ្មីៗ និងបើកច្រកទ្វារសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយតាមរយៈការតភ្ជាប់ទំនាក់ទំនងដោយ ផ្ទាល់រវាងស្ថាប័នជំរុញការវិនិយោគរដ្ឋ និងតំណាងវិស័យឯកជនឈានមុខនៃប្រទេសទាំងពីរ។ 


ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គណៈគ្រប់គ្រង របស់ KCCI ក្នុងការបន្តដើរតួជាកាតាលីករដ៏មានឥទ្ធិពល ដើម្បីផ្សព្វផ្សាយ និងជំរុញឱ្យបណ្តាក្រុមហ៊ុនបុត្រ និងសហគ្រាសជាសមាជិកទាំងអស់របស់ KCCI អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជាផ្ទាល់ ជាពិសេសលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់

ចែករំលែក: