ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃក្រុមហ៊ុន Emons Furniture Co., Ltd. និងទស្សនកិច្ចមជ្ឈមណ្ឌលតាំងបង្ហាញផលិតផល

ជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃក្រុមហ៊ុន Emons Furniture Co., Ltd. និងទស្សនកិច្ចមជ្ឈមណ្ឌលតាំងបង្ហាញផលិតផល ដើម្បីសិក្សាស្វែងយល់ពីផលិតផលរបស់ក្រុមហ៊ុន


អ៊ីនឆ័ន សាធារណរដ្ឋកូរ៉េ៖ នារសៀលថ្ងៃចន្ទ ១កើត ឆ្នាំមមី ខែជេស្ឋ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជួបពិភាក្សាការងារជាមួយលោក Kyung-soo Kim ប្រធានក្រុមហ៊ុនក្រុមហ៊ុន Emons Furniture Co., Ltd. នៅទីក្រុងអ៊ីនឆ័ន ប្រទេសកូរ៉េ។​


ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី   បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងវិស័យឧស្សាហកម្មសង្ហារិម។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកម្លាំងពលកម្មវ័យក្មេងមានសក្តានុពល, ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, ទីតាំងភូមិសាស្រ្តអំណោយផល ជាមួយយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ព្រមទាំងទីផ្សារនាំចេញដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ 
បន្ទាប់ពីកិច្ចពិភាក្សាការងារ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ចូលទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុន។

ចែករំលែក: