សន្និបាតប្រចាំឆ្នាំ ២០២៦ និងពិធីលៀងសាយភោជន៍សាមគ្គី របស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា អ៊ឹង សែ ហិរញ្ញឹក សភាពាណិជ្ជកម្មកម្ពុជា និង លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងសន្និបាតប្រចាំឆ្នាំ ២០២៦ និងពិធីលៀងសាយភោជន៍សាមគ្គី របស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធាន បានជួបសំណេះសំណាល និងសម្តែងនូវសេចក្តីរីករាយ ក៏ដូចជាអបអរសាទរចំពោះ ឧកញ៉ា ស គីណាល់ ដែលត្រូវបានជ្រើសតាំងជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងអាណត្តិទី ៧នេះ។





















ចូលជាសមាជិក
