ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting group "B” "Tourism" of the Government-Private Sector Forum.

———

នៅរសៀលថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំដោយសហប្រធានក្រុមការងារទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន គឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងផ្នែកឯកជនពាក់ ព័ន្ធដែលជាសមាជិកនៃក្រុមការងារ "ខ" ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ កំពុងជួបប្រទះ និងត្រូវការការដោះស្រាយ ពីសំណាក់ក្រសួងជំនាញដែលជាដៃគូ គឺក្រសួងទេសចរណ៍។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលផ្នែកឯកជនរួមមាន៖ ១. បញ្ហាទីផ្សារទេសចរណ៍នៅរុស្សី និងឥណ្ឌា, ២. ការលើកលែងពន្ធសម្រាប់ប្រតិបត្តិករទេសចរណ៍អាជីវកម្ម, ៣. បញ្ហាពន្ធអាករពិសេសសម្រាប់វិស័យទេសចរណ៍, ៤. បញ្ហាទិដ្ឋាការធុរកិច្ច, ៥. បញ្ហារដ្ឋបាលដែលធ្វើឱ្យប៉ះពាល់ដល់ពេលវេលានៃការហោះហើរ, ៦. បញ្ហាតម្លៃបន្ទប់អាផាតមិន, ៧. បញ្ហានៃការគ្រប់គ្រងកាកសំណល់ និងអនាម័យនៅកម្ពុជា, ៨. បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យចញ្ចើមផ្លូវ និង៩. បញ្ហាតម្លៃសេវានៅមាត់ច្រកព្រំដែនកម្ពុជា-វៀតណាមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ្នកទេសចរណ៍។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:៣០នាទីយប់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: