ជំនួបពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)
Working meeting between the Cambodia Chamber of Commerce and the Cambodia-Australia Partnership for Resilient Economic Development (CAPRED)
———
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅអាគារសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនឹងសហការី បានទទួលជួបពិភាក្សាការងារ ជាមួយនឹងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលដឹកនាំដោយ លោកស្រី Sheila Scopis ទីប្រឹក្សាសម្រាប់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) រួមនឹងក្រុមការងារ ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១). ណែនាំសមាសភាពបុគ្គលិកថ្មីនៃ CAPRED ដើម្បីចូលរួមចំណែកជួយសម្រួលដល់ការងាររបស់សភាពាណិជ្ជកម្មកម្ពុជាសម្រាប់យន្តការ G-PSF
២). ពិគ្រោះ ពិភាក្សាលើការសហការគ្នារវាងក្រុមលេខាធិការដ្ឋាននៃសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ CAPRED សម្រាប់យន្តការ G-PSF។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc













ចូលជាសមាជិក
