ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting group "L”Health" of the Government-Private Sector Forum.

———

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះ ក្រោកការសម្របសម្រួលដោយ លោក កែវ វាសនា លេខាធិការ នៃលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្ម្ពុជា ហើយអង្គប្រជុំក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន​, តំណាងសមាគមអ្នកលក់ឪសថនៅកម្ពុជា, តំណាងសមាគមអ្នកលក់គ្រឿងសម្អាងកម្ពុជា, តំណាងសមាគមអ្នកកែសម្ផស្សកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូលឪសថ តំណាងមន្ទីរពេទ្យ គ្លីនិកឯកជន និង្នកពាក់ព័ន្ធជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសុខាភិបាលនាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហានៃការស្វែងរកឯកសារយោងចំពោះកម្មវិធីសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស, ២. បញ្ហានៃការបន្តរសុពលភាពអាជ្ញាបណ្ណ័មន្ទីរពេទ្យ គ្លីនិក មន្ទីរសម្រាកព្យាបាលឯកជន.ល., ៣. បញ្ហានៃការស្នើសុំច្បាប់ចំពោះការផ្សព្វផ្សាយចំណេះដឹងផ្នែកសុខាភិបាលនៅលើបណ្តាញសង្គមពីសំណាក់អ្នកមានជំនាញផ្នែកសុខាភិបាល, ៤.បញ្ហានៃការទូទាត់ប្រាក់ជាមួយ ប.ស.ស, ៥. រយៈពេលនៃការចុះបញ្ជីផលិតផល រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា 

ចែករំលែក: