សិក្ខាសាលាស្តីពីឱកាសអាជីវកម្មជាមួយ ផ្សារវីងសប (Wingshop) និង ហាង K’FAE
(រាជធានីភ្នំពេញ) នារសៀលថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅអគារធនាគាវីងថៅវើ (Wing Tower) បានរៀបចំ សិក្ខាសាលាស្តីពីឱកាសអាជីវកម្មជាមួយនឹង ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង លោក Manu Rajan នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក និង សមាជិក សភាពាណិជ្ជកម្មកម្ពុជា ជាច្រើន។
គោលបំណងសិក្ខាសាលានេះ គឺដើម្បីណែនាំ និងផ្សព្វផ្សាយអំពី ផ្សារវីងសប (Wingshop) និង ហាង K’FAE ដល់ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអាជីវកម្ម។ ហើយសិក្ខាសាលានេះបានផ្តល់ឱកាសដ៏មានតម្លៃ ដល់អ្នកចូលរួមទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមជាដៃគូអាជីវកម្មហាង (Store Business Partners) ជាមួយនឹង ផ្សារវីងសប (Wingshop) និង ហាង K’FAE ។
ជាមួយគ្នានេះ សិក្ខាសាលានេះក៏មានគោលបំណងបង្កើតទំនាក់ទំនងដៃគូអាជីវកម្ម ដែលជាការចូលរួមជួយដល់ការរីកចម្រើនវិស័យលក់រាយនៅកម្ពុជាផងដែរ។
សូមជម្រាបជូនថា ផ្សារវីងសប (Wingshop) ផ្សារវីងសប មានទំនិញជាច្រើនប្រភេទ រួមទាំងផលិតផលខ្មែរជាច្រើនមុខដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាលក់រាយបែបឆ្លាតវៃ ប្រព័ន្ធបង់ប្រាក់ឌីជីថល អាហារចម្អិនស្រាប់ និងសេវាកម្មល្អបំពេញតាមតម្រូវការប្រចាំថ្ងៃនៅក្នុងទីតាំងតែមួយ។ រួមជាមួយនឹងហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ដែលជាការលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតនិងភាពងាយស្រួល។


































ចូលជាសមាជិក
