ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ

កិច្ចប្រជុំពិគ្រោះយោបល់រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ

Consultation meeting between The Cambodia Chamber of Commerce with International Monetary Fund mission representatives.

———

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្ការ ទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅអាគារសភាពាណិជ្ជកម្មកម្ពុជា​, ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" ផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ឧកញ៉ា បណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបប្រជុំពិគ្រោះយោបល់ ជាមួយតំណាងបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយ លោកស្រី Alpha Shah ប្រធានក្រុមការងារបេសកម្មសម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារពាក់ព័ន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងសមាជិកនៃក្រុមការងារ "ញ" ផ្នែកឯកជន ដែលជាក្រុមហ៊ុនក្នុងវិស័យរ៉ែ និងថាមពលមួយចំនួនផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា ដើម្បីធានាឱ្យបាននូវភាពគត់មត់ និងគ្រប់ជ្រុងជ្រោយនៃលទ្ធផលនៃការពិភាក្សាលើ ២ ចំណុចរួមមាន៖

១). ការសិក្សាសមិទ្ធិលទ្ធភាពក្នុងការអនុវត្តពន្ធលើការបំភាយកាបូន និង

២). ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្មពន្ធគយសម្រាប់មុខទំនិញប្រេង។

សូមជម្រាបជូនថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការលើជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងធ្វើការសិក្សាលើ (១) សមិទ្ធិលទ្ធភាពក្នុងការអនុវត្តពន្ធលើការបំភាយកាបូន ដែលស្ថិតក្នុងផែនការសកម្មភាពនៃយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និង (២) ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្មពន្ធគយសម្រាប់មុខទំនិញប្រេង ដែលជាធាតុចូលបម្រើឱ្យការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (C-UAE CEPA) លើអត្រាពន្ធគយសម្រាប់ផលិតផលប្រេងឥន្ធនៈ (ជំពូក ២៧) និងការបើក ចំហទីផ្សារបន្ថែមលើបន្ទាត់ពន្ធវេទយិតចំនួន ៣៦ (ក្នុងចំណោម ៩១)។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: