ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សេចក្តីប្រកាសព័ត៌មាន ស្តីពីណវេទិកាពន្ធដារកម្ពុជា ២០២៦ “ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”

សេចក្តីប្រកាសព័ត៌មាន ស្តីពីណវេទិកាពន្ធដារកម្ពុជា ២០២៦ “ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”

Press Release on Cambodia Tax Forum (CTF) 2026 "Promoting Tax Compliance for Cambodia's Economic Development"

-----

នាថ្ងៃព្រហស្បតិ៍-សុក្រ ៣-៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) មានរៀបចំ វេទិកាពន្ធដារកម្ពុជា ២០២៦ (Cambodia Tax Forum 2026) ក្រោមប្រធានបទស្តីពី “ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” សម្រាប់ រយៈពេល ២ថ្ងៃ ក្រោមកិច្ចសហការរៀបចំដោយអគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសភាពាណិជ្ជកម្មកម្ពុជា។ ការរៀបចំវេទិកានេះឡើង ក្នុងគោលដៅសំខាន់៖ ទី១.លើកកម្ពស់ការយល់ដឹងពីរដ្ឋបាលសារពើពន្ធ បទប្បញ្ញត្តិនិងកាតព្វកិច្ច សារពើពន្ធ និងទំនើបកម្មប្រព័ន្ធពន្ធដារដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធនៅកម្ពុជា, ទី២.លើកកម្ពស់កិច្ចពិភាក្សាក្រៅយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់អភិក្រមការសន្ទនាដោយបើកចំហរ (Open Dialogue) ដើម្បី កំណត់បញ្ហាឱ្យចំគោលដៅ ស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈមពិតប្រាកដ និងកំណត់ទិសដៅអនុវត្តបន្តឱ្យបានត្រឹមត្រូវសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់, និងទី៣.ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា (Cambodia Tax Administration System) ឬហៅកាត់ថា “GDT HomeTax- ជីឌីធី ហូមថាក”។

សូមអានលម្អិតមានជូនភ្ជាប់។

សូមអរគុណ!

ចែករំលែក: