កិច្ចពិភាក្សាលើប្រធានបទ៖ ការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់
Panel Discussion on the topic of : Tackling tax crime and money laundering.
———
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកម្មវិធីពន្ធដារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ "ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា", អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទី៤ នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ ការប្រឆាំងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម ម៉ិញ បានកុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។
ចូលរួមជាវាគ្មិនក្នុងពិភាក្សាខាងលើនេះ ក៏មានការចូលរួមផងដែរពីសំណាក់៖
១. ឯកឧត្តម ជីវ ស៊ុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌
២. លោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ
៣. លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សា ក៏បានវេទិការសំណួរ ចម្លើយ ទាក់ទងនឹងប្រធានដ៏សំខាន់ខាងលើនេះផងដែរ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc












ចូលជាសមាជិក
