ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២

ពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម និង ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២។ ពិធីសម្ពោធនេះ មានអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអ៊ីតាលី និងសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា,សភាពាណិជ្ជកម្មអ៊ីតាលី និងសហគមន៍ធុរកិច្ចកម្ពុជានិងអ៊ីតាលីជាច្រើននាក់ផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាវេទិកាប្រមូលផ្តុំ ទៅដោយអ្នកជំនួញ ពាណិជ្ជករ និងក្រុមហ៊ុនធំៗ ដែលអញ្ជើញមកពីប្រទេសអ៊ីតាលី ក្នុងគោលបំណងស្វែងរកដៃគូអាជីរកម្ម បណ្តាញទំនាក់ទំនង ដៃគូសហការប្រចាំតំបន់ លើសពីនេះទៅទៀត វេទិកានេះផ្តល់ឱកាសសម្រាប់លោក អ្នកស្វែងយល់ពីផលិតផល និងសេវាកម្ម ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗ ស្ទើរគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់លោក អ្នកឲ្យកាន់តែរីកចម្រើន។

ក្នុងនោះមានការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ចំនួន៨០ស្តង់ និងប្រមាណ ៥០ ក្រុមហ៊ុន ស្ទើរគ្រប់វិស័យដូចជា ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្ទះបាយ សម្ភារៈបន្ទប់ទឹក ផលិតផលគ្រឿងសម្អាង វិស័យគ្រឿងសំណង់ សម្លៀកបំពាក់ និងគ្រឿងអង្កោល ដែលសុទ្ធសឹងជាផលិតផល ដែលមានគុណភាពខ្ពស់ ស្តង់ដា ដែលនាំចូលពីប្រទេសអ៊ីតាលី ហើយក៏បន្ថែមជាមួយការរួមស្តង់ផលិតផលខ្មែរ ដែលជាផលិតផលក្នុង ស្រុកផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា២០២៦ ក៏បានទទួលការគាំទ្រជាផ្លូវការពី ក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអ៊ីតាលី ក៏ដូចជាសមាគមដទៃទៀត ក្នុងស្រុក។

សូមជម្រាបផងថា ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជាលើកទី២ ដែលប្រព្រឹត្តទៅថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង៩ព្រឹក ដល់៦ ល្ងាច នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ A រាជធានីភ្នំពេញ។

ចែករំលែក: