ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា​ស្តីពី "ការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង និងការគ្រប់គ្រងដីប្រកបដោយចីរភាពទៅក្នុងបរិបទ និងអាទិភាពរបស់ប្រទេស ការរៀបចំក្របខ័ណ្ឌវិនិយោគគ្មានផ្សែងអ័ព្ទ និងការគ្រប់គ្រងដីប្រកបដោយចីរភាពសម្រាប់កម្ពុជា"

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា​ស្តីពី "ការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង និងការគ្រប់គ្រងដីប្រកបដោយចីរភាពទៅក្នុងបរិបទ និងអាទិភាពរបស់ប្រទេស ការរៀបចំក្របខ័ណ្ឌវិនិយោគគ្មានផ្សែងអ័ព្ទ និងការគ្រប់គ្រងដីប្រកបដោយចីរភាពសម្រាប់កម្ពុជា"

Consultative workshop with Cambodian stakeholder on "Translating AIF-HFSLM into country context and priority - development of an investment framework for haze free and sustainable land management for Cambodia"

———

(ភ្នំពេញ)​៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅសណ្ឋារគារ ហៃយ៉ាត់ រ៉ីជិនស៊ី, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) អមជាមួយនឹងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា​ពាក់ព័​ន្ធ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា​ស្តីពី "ការប្រែក្លាយក្របខ័ណ្ឌវិនិយោគអាស៊ានគ្មានផ្សែង និងការគ្រប់គ្រងដីប្រកបដោយចីរភាពទៅក្នុងបរិបទ និងអាទិភាពរបស់ប្រទេស ការរៀបចំក្របខ័ណ្ឌវិនិយោគគ្មានផ្សែងអ័ព្ទ និងការគ្រប់គ្រងដីប្រកបដោយចីរភាពសម្រាប់កម្ពុជា" ក្រោមអធិបតីភាពរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្គេសប្រចាំនៅកម្ពុជា និង លោកបណ្ឌិត ស្រី ស៊ុនលៀង អគ្គនាយកនៃនាយកដ្ឋានការពារតំបន់ធម្មជាតិ នៃក្រសួងបរិស្ថាន។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័ន អ្នកជំនាញការ តំណាងសមាគម ក្រុមហ៊ុនឯកជន តំណាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។​

គោលបំណងនៃពិធីនេះគឺដើម្បី៖

១. ពង្រីកការអនុវត្តវិធីសាស្រ្តកសិកម្ម និងវិស័យទំនិញដែលមានចីរភាព និងគ្មានផ្សែងអ័ព្ទក្នុងអាស៊ាន ដើម្បីទប់ស្កាត់ការបំពុលពីផ្សែងអ័ព្ទឆ្លងដែន

២. ពង្រឹងសមត្ថភាព និងគាំទ្រជនជាតិដើម និងសហគមន៍មូលដ្ឋាន ដើម្បីផ្លាស់ប្តូរទៅរកការគ្រប់គ្រងដីគ្មានផ្សែងអ័ព្ទ

៣. ពង្រីងការគ្រប់គ្រងព្រៃឈើ និងតំបន់ដីមមោកប្រកបដោយចីរភាព ដើម្បីទប់ស្កាត់អគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទ

៤. បញ្ជូលវិធានការការពារអគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទទៅក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុប្រកបដោយចីរភាព

៥. ពង្រីងគោលនយោបាយ និងអភិបាលកិច្ចព្រមទាំងកែលម្អសមត្ថភាព និងការយល់ដឹងសម្រាប់ HF-SLM នៅក្នុងអាស៊ាន។

ហេតុអ្វីត្រូវវិនិយោគសម្រាប់អាស៊ានគ្មានផ្សែងអ័ព្ទ? អគ្គីភ័យ និងការបំពុលដោយផ្សែងអ័ព្ទដែលពាក់ព័ន្ធបណ្តាលអោយមាន ការខូចខាតរាប់ពាន់លានដុល្លារ រៀងរាល់ឆ្នាំនៅក្នុងអាស៊ាន។ ការវិនិយោគ សម្រាប់អាស៊ានគ្មានផ្សែងអ័ព្ទ អាចបញ្ឈប់ការបាត់បង់ទាំងអស់នេះ និងបង្កើតអត្ថប្រយោជន៍សំខាន់ៗផ្នែកបរិស្ថាន និងសង្គម។ ដើម្បីអោយអាស៊ានក្លាយជា តំបន់គ្មានផ្សែងអ័ព្ទ យើងត្រូវធានាបាននូវការយល់ព្រម និងការចូលរួមពីកសិករ និងម្ចាស់ដី ដោយផ្តល់ជម្រើសដំណោះស្រាយជំនួសដែលអាចពង្រីកបាន និងមានចីរភាព។ សហគមន៍សកល ក៏ត្រូវចូលរួមផងដែរ ក្នុងការរួមចំណែក សម្រាប់អនាគតរួមដែលមានភាពរួមបញ្ចូល និងមានសេចក្តីថ្លៃថ្នូរសម្រាប់ជីវិត ទាំងអស់ប្រសិនបើយើង ចង់ប្រយុទ្ធប្រឆាំងបញ្ហាផ្សែងអ័ព្ទនៅអាស៊ានអោយ មានប្រសិទ្ធភាព។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc 

ចែករំលែក: