ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីពិសារអាហារថ្ងៃត្រង់និងជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ បង្កើតឱកាសអាជីវកម្មសកលតាមរយៈហុងកុង

ពិធីពិសារអាហារថ្ងៃត្រង់និងជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ បង្កើតឱកាសអាជីវកម្មសកលតាមរយៈហុងកុង

(រាជធានីភ្នំពេញ)៖នាថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង ពិធីពិសារអាហារថ្ងៃត្រង់និងជំនួបពាណិជ្ជកម្ម ក្រោមប្រធានបទ បង្កើតឱកាសអាជីវកម្មសកលតាមរយៈហុងកុង ដែលរៀបចំឡើង ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់តំបន់ស្វយ័តហុងកុង(HKTDC)។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាលក្ខណៈអន្តរជាតិ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងហុងកុង អោយមានភាពប្រសើរឡើង ព្រមទាំងទទួលបាននូវឱកាសទីផ្សារល្អៗ និងយុទ្ធសាស្ត្រភាពជាដៃគូផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោក Leung Kwan Ho នាយកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនៃ HKTDC បានមានប្រសាសន៍ថា “បេសកកម្មរបស់យើងគឺសាមញ្ញ៖ ដើម្បីលើកទឹកចិត្តធុរជនហុងកុងកាន់តែច្រើនឱ្យស្វែងរកឱកាសនៅកម្ពុជា និងគាំទ្រក្រុមហ៊ុនកម្ពុជាក្នុងការពង្រីកទៅកាន់ទីក្រុងហុងកុង”។

​លោកបានបន្តថា ការបង្កើតការិយាល័យប្រឹក្សាយោបល់ HKTDC ថ្មីមួយនៅរាជធានីភ្នំពេញ ដឹកនាំដោយលោក Larry Ng Shuen Fai នឹងផ្តល់ការគាំទ្រសម្រាប់ការតភ្ជាប់អាជីវកម្ម ពិព័រណ៍ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងការណែនាំជាក់ស្តែងសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស។

 

ចែករំលែក: