ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥

កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥

Meeting of the Inter-ministerial and Institutional Working Group on the Review, Monitoring, and Evaluation of the Implementation of the National Cassava Policy 2020–2025.

នារសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាលផ្នែកឯកជន (គ.ស.ឯ.រ.ជ) ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ តំណាងអភិបាលនៃគណអភិបាលខេត្តទាំង ២៥ តាមប្រព័ន្ធវីដេអូ តំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងការវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងការពិភាក្សាលើយន្តការអនុវត្តបន្តសមស្រប ដើម្បីបន្ដជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា។

ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្ថាប័ននេះ បានបន្តឯកភាពលើសក្តានុពលនៃវិស័យដំឡូងមីកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្តើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំក៏បាន ឯកភាពក្នុងការស្នើសុំរៀបចំគោលនយោបាយជំហ៊ានទី២ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រទាំង ៣ រួមមាន ការផលិត ការកែច្នៃ និងការនាំចេញ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងស្របតាមនិន្នាការទីផ្សារក្នុងតំបន់និងពិភពលោក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ៥:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: