ពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទវគ្គបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាពអនាគតសហគ្រិន”
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា
ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង សមាជិក សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង ពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទវគ្គបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាពអនាគតសហគ្រិន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
នាឱកាសនោះផងដែរ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិក WINSON STORE, WINSOU MART និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាគណៈកម្មការដាក់ពិន្ទុក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។
កម្មវិធីបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាព
អនាគតសហគ្រិន” គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនភាពមួយ ដែលរៀបចំឡើងសម្រាប់យុវជនដែលមានបំណងក្នុងការអភិវឌ្ឍនជីវិតរបស់គេដោយចាប់ផ្តើមពីការស្គាល់ខ្លួនឯង ការបណ្តុះគំនិតអាជីវកម្ម ភាពមានវិជ្ជាជីវៈក្នុងការងារ និងការបង្កើតគម្រោងដែលមានផលវិជ្ជមានសម្រាប់សហគមន៍រស់នៅរបស់គេផងដែរ។ នៅក្នុងកម្មវិធីនេះ មានការតម្រង់ទិសយុវជនទៅមើលពិភពខាងក្រៅឱ្យកាន់តែច្បាស់លាស់ តាមរយៈការស្វែងយល់ពីបញ្ហាប្រឈមនៃសហគមន៍របស់ពួកគេ និងចូលរួមផ្តល់ជាដំណោះស្រាយរួមគ្នា។ ជាមួយនឹងរយៈ២០សប្តាហ៍ យុវជននឹងទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញ តាមរយៈកម្មវិធីសិក្សាជាក់លាក់មួយ ដែលជួយឱ្យពួកគេមានឱកាសក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបង្កើតផលិតផល ទំនិញ ឬសេវាកម្មផ្សេងៗគ្នា ដើម្បីបម្រើដល់ខ្សែច្រវាក់ផលិតកម្ម និងបង្កើតដំណោះស្រាយ អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។





















ចូលជាសមាជិក
