កិច្ចប្រជុំពិភាក្សា ស្តីពី "យន្តការ និងដំណើរការរួមគ្នាក្នុងកិច្ចប្រតិបត្តិការ រវាងមន្ត្រីអនុវត្តច្បាប់វិស័យរដ្ឋ និងវិស័យឯកជន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ក្រោមយន្តការ ក្រុមការងារ "ង" "ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
The discussion meeting on "Joint the Government and Private sector for the cooperation and implementation on regulations in the Bank and Microfinance Sector, in Cambodia, under the WG"E" "Banking and Financial services" of the G-PSF.
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ "យន្តការ និងដំណើរការរួមគ្នាក្នុងកិច្ចប្រតិបត្តិការ រវាងមន្ត្រីអនុវត្តច្បាប់វិស័យរដ្ឋ និងវិស័យឯកជន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា" ក្រោមយន្តការ ក្រុមការងារ "ង" "ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសហដឹកនាំ គឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ "ង" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ង" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយកស្តីទីសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីពាក់ព័ន្ធជំនាញនៃអគ្គស្នងការនគរបាលជាតិ, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងធនាគារ គ្រឹះស្ថានមីក្រូងហរិញ្ញវត្ថុឯកជន និងសមាជិក សមាជិកនៃក្រុមការងារ "ង" ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអនុវត្តច្បាប់វិស័យរដ្ឋ និងវិស័យឯកជន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាលើចំណុចស្នូលដូចជា៖
១. ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធធនាគារដែលកំពុងតែកើតមានឡើងក្នុងប្រទេសកម្ពុជា
២. ទទួលធាតុចូលពីផ្នែកឯកជនពាក់ព័ន្ធនឹងបញ្ហា សំណើ ដំណោះស្រាយ និងនីតិវិធីមួយចំនួនក្នុងន័យជួយបង្កើនការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធធនាគារនៅកម្ពុជា
៣. បង្កើតក្រុមការងារចំរុះ ដែលមានការចូលរួមពីវិស័យឯកជនក្នុងវិស័យធនាគារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធធនាគារ និង
៤. និងជាពិសេស ដើម្បីផ្តល់ធាតុចូល ដើម្បីពង្រឹង និងដោះស្រាយបញ្ហារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបោសសម្អាតប្រាក់។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពសម្រេចបង្កើតក្រុមការងារចំរុះ ដែលមានសមាសភាពចូលរួមពីតំណាងធនាគារនីមួយៗ ក្រោមកិច្ចសម្របសម្រួលបច្ចេកទេស និងផ្លូវច្បាប់ផងដែរ ពីសំណាក់អគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធធនាគារ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:១០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc
















ចូលជាសមាជិក
