ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

Cambodia-Korea Business Partnership Seminar

សិក្ខាសាលាស្ដីពីភាពជាដៃគូធុរកិច្ចកម្ពុជា-កូរ៉េ

នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ សហការរៀបចំសិក្ខាសាលាស្ដីពីភាពជាដៃគូធុរកិច្ចកម្ពុជា-កូរ៉េ នៅសណ្ឋាគារអ៊ីនធើរកុងទីណង់តាល់ រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដោយធុរជននៃប្រទេសទាំងពីរមានឱកាសក្នុងការបង្កើតបណ្ដាញធុរកិច្ច ស្វែងរកកិច្ចសហការ និងឱកាសវិនិយោគទៅវិញទៅមក ។

ព្រឹត្តិការណ៍ខាងលើនេះ នឹងមានការចូលរួមពីគណៈប្រតិភូកូរ៉េចំនួន២៥ក្រុមហ៊ុន ដឹកនាំដោយ លោក អ៊ីនហូគីម ប្រធាននិងនាយកប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ និងពាណិជ្ជករកម្ពុជា ជាសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឧកញ៉ា លឹម ហេង តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងឧស្សាហកម្ម ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចពាណិជ្ជកម្ម និងសម្របសម្រួលផ្ដល់ការគាំទ្រក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជា សិក្ខាសាលា ជំនួបពាណិជ្ជកម្ម ពិព័រណ៌ពាណិជ្ជកម្ម និងកិច្ចប្រជុំផ្សេងៗ និងចែករំលែកព័ត៌មានទីផ្សារពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។






ចែករំលែក: