ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

Gala Dinner and Gathering Business Owners and CCC members

សភាពាណិជ្ជកម្មកម្ពុជា សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសហគ្រិននិងអាជីវករទាំងអស់ មេត្តាជ្រាបថា៖ សភាពាណិជ្ជកម្មកម្ពុជា នឹងប្រារព្វពិធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្ម និងសភាពាណិជ្ជកម្មកម្ពុជា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០នាទីល្ងាច ដល់ ម៉ោង ១០:០០នាទីយប់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ គោលបំណងនៃកម្មវិធីនេះគឹចង់បង្កើតទំនាក់ទំនងល្អ រវាងម្ចាស់អាជីវកម្ម និងសហគ្រាស ក្រុមហ៊ុនទាំងអស់​មកជុំគ្នាដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗទៅគ្នាទៅវិញទៅមក ជាពិសេសបង្កើតភាពស្និតស្នាលសំណេះសំណាលក្នុងភាពជាដៃគូររវាងវិស័យឯកជន-រដ្ឋាភិបាល។ ប្រសិនបើ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មានបំណងចូលរួម កម្មវិធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្ម និងសភាពាណិជ្ជកម្មកម្ពុជានេះ សូមទំនាក់ទំនង ជាវសំបុត្រចូលរួម តាមរយៈលេខទូរស័ព្ទ 095 355 355 / 095 356 356 ។ សូមអានព័តមានបន្ថែមក្នុងខិតប័ណ្ណផ្សព្វផ្សាយមានជូនភ្ជាប់។ សូមអរគុណ!

ចែករំលែក: