ទំព័រដើម
សេចក្តីជូនដំណឹង
ព័ត៍មានលំអិត
ញត្តិគាំទ្ររបស់ សភាពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នតំណាងឱ្យវិស័យឯកជន ដែលគ្របដណ្តប់សភាពាណិជ្ជកម្ម រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចង្អុលបង្ហាញឱ្យមានការរៀបចំសិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនជាន់ខ្ពស់ដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។