ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

(សៀមរាប)៖ ថ្ងៃច័ន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»

(សៀមរាប)៖ ថ្ងៃច័ន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារម៉េម័រខេត្តសៀមរាបានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«ការគ្រប់គ្រងគុណភាពផលិតផល និងសេវា»ដោយមានការសហការរវាងសភាពាណិកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្រោមអធិបតីភាពឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និងឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច កម្មវិធីនេះក៏មានវាគ្មិនកិត្តិយសដែលជាសមាជិក និងក្រុមហ៊ុនមួយចំនួនដូចជាលោក សេង សៀកហ៊ួរ ហិរញ្ញិកសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងជាអគ្គនាយកក្រុមហ៊ុនបញ្ចាំ អ៊ីហ្ស៊ីឃែស លោក ថោង ប៊ុនថារី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងជាម្ចាស់ហាងនំបុ័ងផ្សារលើ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWDខេមបូឌា និងលោក គង់ ដារ៉ង់ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកផលិតផលនៃធនាគារ វីង ខេមបូឌៀ ម ក ចូលរួមពិភាក្សាយ៉ាងផុសផុលលើប្រធានបទដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន៥០នាក់ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,បុរីខាសិន និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមានដូចជាក្រុមហ៊ុនបញ្ជាំ អ៊ីហ៊្សីឃេស ហាងនំប័ងផ្សារលើ បណ្ណាគារសៀវភៅ សួគ៌ា អ៊ីនវេសមិន និងហ្កាដិនកាហ្វេ

ចែករំលែក: