ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឯកឧត្តម Sudirman Heseng ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌូនេសុីនិងបុគ្គលិកស្ថានទូតប្រចាំកម្ពុជា មួយចំនួនបានអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅរោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទី អឹមធីអេសធី អាហ្ក្រោ ប្រដាក់ ឯក

នៅព្រឹកថ្ងៃទី២២ខែឆ្នូឆ្នាំ២០២១ ឯកឧត្តម Sudirman Heseng ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌូនេសុីនិងបុគ្គលិកស្ថានទូតប្រចាំកម្ពុជា មួយចំនួនបានអញ្ជើញបំពេញទស្សនៈកិច្ចផ្លូវការនៅរោងចក្រកែឆ្នៃគ្រាប់ស្វាយចន្ទី អឹមធីអេសធី អាហ្ក្រោ ប្រដាក់ ឯក ដែលមានអាសយដ្ឋានភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងដើម្បីសហការវិនិយោគលើដំណាំកសិ-ឧស្សាហកម្មនាំចេញទៅកាន់ទីផ្សារពិភពលោកបន្ថែមទៀតក្នុងកិច្ចពិភាក្សានេះដែរ លោក ឧកញ៉ាសុខហ៊ាងប្រធានសភាពាណិជ្ចកម្មខេត្តត្បូងឃ្មុំនិងឯកឧត្តមឧកញ៉ាជាអនុប្រធានមួយចំនួនទៀត ដោយមានការសហការពីលោក អ៊ាងម៉េង ត្រៃ អគ្គនាយក្រុមហ៊ុន MTST AGRO PRODUCT CO.,LTD បានចែករំលែកបទពិសោធន៍មួួយចំនួនពាក់ពន្ឋ័លើវិស័យផលិតកម្មនិងកែឆ្នៃគ្រាប់ស្វាយចន្ទីធ្វើយ៉ាងណាផលិតឬកែច្នៃអោយមានភាពស្តង់ដាដើម្បីឆ្លើយតបនិងទីផ្សារពិភពលោកត្រូវការនាពេលបច្ចុប្បន្ននិងនាពេលអនាគត់។
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ

ចែករំលែក: