ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្ដីពី “ការបម្លែងយុទ្ធសាស្ដ្រទីផ្សារដើម្បីអាជីវកម្មកើនប្រាក់ចំណេញខ្ពស់”

នាព្រឹកថ្ងៃពុធ ៣ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី «ការបម្លែងយុទ្ធសាស្ដ្រទីផ្សារដើម្បីអាជីវកម្មកើនប្រាក់ចំណេញខ្ពស់ » ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង ស្ដីពីយុទ្ធសាស្រ្ដទីផ្សារថ្មី ក៏ដូចជាការអភិវឌ្ឍផ្នែកទីផ្សារក្នុងក្រុមហ៊ុន គ្រឹះស្ថាន ឬសហគ្រាស ដើម្បីអាចកំណត់ទីផ្សារគោលដៅ និងទីផ្សារគាំទ្រអោយបានច្បាស់ជាងមុន និងដឹងពីរបៀបជ្រើសរើសដៃគូសហការផ្នែកទីផ្សារយ៉ាងពិតប្រាកដ។

អង្គសិក្ខាសាលា បានលើកទឹកចិត្ដដល់សិក្ខាកាមទាំងអស់ យកចិត្ដទុកដាក់លើប្រធានបទនេះ ដើម្បីឲ្យស្ថាប័នរបស់ខ្លួនធ្វើទីផ្សារបានល្អ និងបន្តធ្វើបន្ថែមទៀតទៅលើ ការបម្លែងយុទ្ធសាស្រ្តទីផ្សារ និង ការកសាងកិត្តិនាមស្ថាប័ន។ អង្គសិក្ខាសាលា ក៏បានលើកយកមកជជែកពិភាក្សានូវ ចំនុចសំខាន់ៗមួយចំនួនដែលម្ចាស់អាជីវកម្មគួរតែយកចិត្តទុកដាក់នៅពេលដែលរកដៃគូ សហការលើផ្នែកទីផ្សារ។

ចែករំលែក: