ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី បានដឹកនាំសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម និងនាំយកលិខិតអបអរសាទររបស់ ជូនឯកឧត្តម ញ៉ែម សំអឿន

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកកែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី បានដឹកនាំសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម និងនាំយកលិខិតអបអរសាទររបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលិខិតអបអរសាទររបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី ជូនឯកឧត្តម ញ៉ែម សំអឿន ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី

ចែករំលែក: