ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការជាតិគម្រោង Go-Spin

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ២១ តុលា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តន៍គម្រោង Go-Spin បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគម្រោង Go-Spin តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅក្រោមអធិបតីរបស់ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើង ក្នុងគោលបំណងជម្រាបជូនរបាយការណ៍វឌ្ឍនភាពការងាររបស់គម្រោង និងផ្តល់ធាតុចូលលើរបាយការណ៍សិក្សាគន្ថនិទ្ទេស និងសកម្មភាពអនុវត្តបន្តរបស់គម្រោង។ ឯកឧត្តមបណ្ឌិត បានស្នើសុំការប្តេជ្ញា និងចូលរួមពីសមាជិកគណៈកម្មាធិការជាតិទទួលបន្ទុកអនុវត្តន៍គម្រោង Go-Spin ក្នុងការរៀបចំ សន្និធិ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការរៀបចំផ្លូវសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជានាពេលអនាគត។

​​​​​​​

 

ចែករំលែក: