នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ស្តីពី«កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន » ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ដោយបានលើកយកករណីសិក្សាជាក់ស្តែងមកពិភាក្សា និង ជជែកលើចំនុចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់រួមមាន៖ លក្ខខណ្ឌសុពលភាពនៃកិច្ចព្រមព្រៀង ខ្លឹមសារនៃកិច្ចព្រមព្រៀង និង ការចូលរួមពិភាក្សាយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់។ ការរៀបចំ កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន បានត្រឹមត្រូវពេញលក្ខណៈ ជួយការពារផលប្រយោជន៍ សិទ្ធិនិងកាតព្វកិច្ច បែងចែកច្បាស់លាស់នូវការទទួលខុសត្រូវរបស់ម្ចាស់ភាគហ៊ុន និងជៀសវាងវិវាទនានា។