ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពីចម្ងាយតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបាន ទទួលការអនុញ្ញាត - Authorized Economic Operator Programme

ថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០៣០០ នាទីព្រឹក
ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសិក្ខាសាលាពីចម្ងាយតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបាន ទទួលការអនុញ្ញាត - Authorized Economic Operator Programme ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករមម្ពុជា។ សិក្ខាលសាលានេះក៏មានការចូលរួមផងដែពីតំណាងក្រសួង ស្ថាប័ន រដ្ឋាភិបាល នឹងវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីតំណាងពីផ្នែកឯកជនដូចជាសមាគម និងក្រុមហ៊ុនជាតិ និងអន្តរជាតិពាក់ព័ន្ធសំខាន់ៗ ច្រើនទៀតផងដែរ។

សិក្ខាសាលានេះនឹងពិភាក្សាអំពីយន្តការជំរុញលើកទឹកចិត្តចំពោះដល់ធុរជនល្អបំផុត (Best Trader Incentive Mechanism “BTIM”) ពីអគរ គំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀតនិងការផ្លាស់ប្តូរនាពេលខាងមុខដើម្បីធ្វើឱ្យប្រសើរ ទៅជាកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត (Authorized Economic Operator –“AEO Program” ស្របតាមស្តង់ដារពេញលេញមួយតាមបទប្បញ្ញត្តិជាធរមាន និងតាមការអនុវត្តល្អបំផុតជាអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលាគឺ៖
•សង្ខេបវិស័យឯកជនអំពីផែនការពង្រឹងប្រព័ន្ធ យន្តការជំរុញលើកទឹកចិត្តចំពោះដល់ធុរជនមានអនុលោមភាពខ្ពស់ និងបំភ្លឺសំណួរសំខាន់ៗផ្សេងៗ
•បង្ហាញពីការផ្លាស់ប្តូរគន្លឹះដើម្បីក្លាយជា យន្តការជំរុញលើកទឹកចិត្តចំពោះដល់ធុរជនល្អបំផុត (Best Trader Incentive Mechanism “BTIM”)
•ប្រមូលមតិយោបល់និងការយល់ដឹងពីអ្នកចូលរួមទាំងអស់អំពីតម្រូវការ តួនាទី និងការទទួលខុសត្រូវក្នុងការកសាងសមត្ថភាពដើម្បីក្លាយជាធុរជនល្អបំផុត(BTIM).
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: