នារសៀល ថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកម្មវិធីប្រជុំ លើកទី ៩០ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ព្រមទាំងមានកាចូលរួមពី ឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន រួមនិងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស។
កិច្ចប្រជុំនេះ បានពិភាក្សាវឌ្ឍនភាពការងារ និងបច្ចុប្បន្នភាពនៃគម្រោងនីមួយៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានរួមមាន៖ គម្រោងជាកេរ្តិ៍ដំណែល(Legacy Project) HIRED ពានរង្វាន់ធុរកិច្ចអាស៊ាន ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គម្រោងជាកេរ្តិ៍ដំណែលប្រទេសនីមួយៗ និងគម្រោងផ្តួចផ្តើមផ្សេងៗមានដូចជា លទ្ធភាពក្នុងការសហការគម្រោង HIRED និង អង្គការ UNICEF ការរៀបចំ វេទិកា Venture Capitalist ធុរកិច្ចអាស៊ាន ២០២១។