នាព្រឹក ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី ការគ្រប់គ្រងអាជីវកម្មបែបទំនើបជាមួយ Cloud Technology ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កម្មវិធីនេះមានការចូលរួមពីសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ប្រមាណ ៩០ នាក់ ។សិក្ខាសាលានេះ ប្រព្រឹត្តទៅដើម្បីលើកកម្ពស់ការយល់ដឹង និង ផ្សព្វផ្សាយអំពី ការគ្រប់គ្រងអាជីវកម្មបែបទំនើបតាមរយៈ Cloud Technology ដោយមានការបង្ហាញអំពីទិដ្ឋភាពទូទៅនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Cuscen ក៏ដូចជាអត្ថប្រយោជន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការគ្រប់គ្រងសន្និធិ ប្រតិបត្តិការប្រចាំថ្ងៃ និងលំហូរនៃសាច់ប្រាក់ ចំណូល ចំណាយ ក្នុងអាជីវកម្ម។