ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ០៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ “ឃ” ផ្នែកឯកជន, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា, តំណាងសភាពាណិជ្ជកម្មអឺរ៉ុប, តំណាងក្រុមហ៊ុនឯកជន, និងសមាជិក សមាជិកានៃក្រុមការងារ “ឃ”ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចដែលមានផលប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩ និងដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីរសៀលក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
------------
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: