ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពីការនាំផលិតផលទៅលក់នៅសហរដ្ឋអាមេរិកតាមរយៈ amazon.com

នារសៀលថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការនាំផលិតផលទៅលក់នៅសហរដ្ឋអាមេរិកតាមរយៈ amazon.com ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ និង មានការចូលរួមពី លោក លីអុង យូង ប្រធានផ្នែកជ្រើសរើសតំណាងលក់របស់ក្រុមហ៊ុនអាម៉ាហ្សូន Amazon Global Selling Rest of Southeast Asia និងក្រុមហ៊ុនកម្ពុជាដែលសមាជិកស្ថាប័នបាកូដកម្ពុជាផងដែរ។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិភាក្សាអំពីយន្តការនានានៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាមរយៈ amazon.com និងការត្រៀមលក្ខណៈទាំងគុណភាពនិងបទដ្ឋានតម្រូវនានា។

សិក្ខាកាមទាំងអស់ បានពិភាក្សា និងចូលរួមមតិដោយផ្ទាល់ជាមួយនិងអ្នកតំណាងក្រុមហ៊ុនអាម៉ាហ្សូន និងបានស្វែងយល់អំពីសារៈប្រយោជន៍លេខបារកូដដែលតម្រូវឲ្យមានជាចាំបាច់សម្រាប់លក់ផលិតផលនៅលើ amazon.com

 

ចែករំលែក: