ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាស្តីពីការរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន

នាព្រឹកថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយ លោកស៊ូស៊ូមូ តៃ (Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំខេត្តមីយ៉ាគិ(Miyagi) ប្រទេសជប៉ុន ។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើនីតិវិធីនៃការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន សំណើសមាសភាពភាគីជប៉ុននិងកម្ពុជា និងការពន្លឿនការរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន។


ចែករំលែក: