ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សលក ២០២១

ថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមពិធីអបអរសាទរ ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សលក ២០២១ (- International Micro, Small and Medium-sized Enterprises “MSME” Day 2021-) ដែលរៀបចំដោយក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះក៏មានការចូលរួម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នឹងមន្ទីខេត្តក្រោមឱវ៉ាទ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្រ្តីតំណាងពីក្រសួង ស្ថាប័នរដ្ឋ នឹងមានការចូលរួមពីតំណាងសមាគម និងតំណាងមកពីអង្គការជាតិ និងអន្តរជាតិ មួយចំនួនផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យសហគ្រាសធុន មីក្រូ តូច និងមធ្យម នេះ។

គោលបំណងនៃការរៀបចំពិទីអបរសាទរទិនានេះឡើងគឺក្នុងគោលបំណង និងលើកកម្ពស់ដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមជាសកល ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងបានកំណត់យកថ្ងៃទី២៧ ខែមិថុនា សម្រាប់ប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ជាសកល។

ពិធីអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល “MSME Day” តាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (Zoom) នេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ។
———————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: