ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ពីក្រុមហ៊ុន Central Trust និង ក្រុមហ៊ុន Le Conde Bkk 1

នារសៀលថ្ងៃសុក្រ ១ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤៖៣០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ពីក្រុមហ៊ុន Central Trust និង ក្រុមហ៊ុន Le Conde Bkk 1។

គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការក្លាយជាសមាជិក ព្រមទាំងពិភាក្សាការងារ ដើម្បីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ជំនួបនេះបញ្ចប់នៅវេលាម៉ោង១៦៖០០នាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផលផ្លែផ្កា។

ចែករំលែក: