នាព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០នាទីព្រឹក ឧកញ៉ា ផាសុកបណ្ឌិត គាង សេង សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមហ៊ុន BENG Enterprise Inc ចូលសម្តែងការគួរសម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា និងចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ ទន្ទឹមនឹងនេះ តបតាមសំណូមពររបស់ ក្រុមហ៊ុន BENG Enterprise Inc ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច ក៏បានណែនាំឱ្យជួបជាមួយ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលមានវត្តមាន ឧកញ៉ា ឡេង ឫទ្ធី ជាប្រធានតំណាងប្រចាំកម្ពុជា តាមរយៈប្រព័ន្ធ ហ្សូម (Zoom)។
ជំនួបសម្តែងការគួរសមនេះបានបញ្ចប់នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃ នាថ្ងៃខែម៉ោងដដែល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងលទ្ធផលជាទីគាប់ចិត្ត។