នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១
លោក ពៅ ជា អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាង ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង ព្រមទាំងសមាជិក សមាជិកា និងអង្គកាGIZ បានរៀបចំកម្មវិធី ””កិច្ចប្រជុំក្រុមការងារលើកកម្ពស់វិស័យឯកជនលើកទី៣ ស្ដីពី ”លើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសក្នុងវិស័យទេសចរណ៍”។
គោលបំណងក្នុងកិច្ចប្រជុំនេះគឺ
-តភ្ជាប់លទ្ធផលលើកទី២ ជាមួយវេទិកា បន្ទាប់
-ទទួលពីបញ្ហាកំពុងប្រឈមដើម្បីដោះស្រាយ
-ស្វែងរកយុទ្ធសាស្រ្តដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍នៃសហគ្រាសក្នុងវិស័យទេសចរណ៍ ក្រោមការផ្ដល់អនុសាសន៍ពីមន្ទីរព្រមទាំងអាជ្ញាធរពាក់ព័ន្ធលើវិស័យទេសចរណ៍ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង