ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអន្តរក្រសួងត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំលើកទី ២ នៃក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្សី ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្សី

នាព្រឹកថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងវិនិយោគអាទិភាព សំដៅត្រៀមរៀបចំកិច្ចប្រជុំលើកទី ២ នៃក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្សី ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្សី ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនកម្ពុជា។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺធ្វើឡើងដើម្បីសិក្សាពីលទ្ធភាពសហការទ្វេភាគីរវាងក្រុមហ៊ុនកម្ពុជានិងក្រុមហ៊ុនរុស្សី ក្នុងវិស័យសំខាន់ៗរួមមាន៖ សំណង់ ផលិតកម្មយានយន្ត ការកែច្នៃសំណល់ និងទូរគមនាគមន៍។

ចែករំលែក: