ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វគ្គផ្សព្វផ្សាយការយល់ដឹងអំពីខ្លឹមសារ​ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព​ សុវត្ថិភាព​ លេីផលិតផល​ ទំនិញ​ និងសេវា​ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់​ និងបទបញ្ញត្តិផ្សេងទៀត​ ពាក់ព័ន្ធនឹងការធ្វេីអាជីវកម្មប្រេងឥន្ធន:ដល់អាជីវករ​ ម្ចាស់ស្ថានីយ​ និងដេប៉ូប្រេងឥន្ធន:ក្នុងខេត្តបាត់ដំបង

នាព្រឹកថ្ងៃពុធ​ ៦កេីត​ ខែផល្គុន​ ឆ្នាំជូត​ ទោស័ក​ ព.ស​.២៥៦៤​ ត្រូវនឹងថ្ងៃទី១៧​ ខែកុម្ភ:​ ឆ្នាំ២០២១
​លោក​ ហ៊ុន​ វិទូ​ សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានអញ្ជេីញចូលរួមវគ្គផ្សព្វផ្សាយការយល់ដឹងអំពីខ្លឹមសារ​ នៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព​ សុវត្ថិភាព​ លេីផលិតផល​ ទំនិញ​ និងសេវា​ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់​ និងបទប្បញ្ញត្តិផ្សេងទៀត​ ពាក់ព័ន្ធនឹងការធ្វេីអាជីវកម្ម​ប្រេងឥន្ធន:ដល់អាជីវករ​ ម្ចាស់ស្ថានីយ​ និងដេប៉ូប្រេងឥន្ធន:​ក្នុងខេត្តបាត់ដំបងក្រោមអធិបតីភាព​ ឯកឧត្តម​ ឌឹម​ ថេង​ អគ្គនាយករងនៃអគ្គនាយកដ្ឋានកបប​ ឯកឧត្តម​ ឆាយ​ ម៉ាទីណាល់​ អភិបាលរងនៃគណ:អភិបាលខេត្ត តំណាង​ ឯកឧត្តម​ ងួន​ រតន:​ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង​ ​ព្រមទាំងគណ:អធិបតីដែលមកពីមន្ទីរ​ អង្គភាព​ នានា និងមានការអញ្ជេីញចូលរួមពីសំណាក់អាជីវករនិងម្ចាស់ដេប៉ូប្រេងឥន្ធន:ទាំង១៤ក្រុង/ស្រុកក្នុងខេត្តបាត់ដំបងផងដែរ​ ដែលកម្មវិធីប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង​។
​អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: