នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១ ឯកឧត្ដមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំលើកទី ១ របស់ក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងមានការអញ្ជើញចូលរួមពី ឧកញ៉ា គុជ ស៊ីនិត ប្រធានគណៈកម្មាធិការ GMS FRETA កម្ពុជា និង សមាជិកក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ រួមនិង ដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារនិងសមិទ្ធផលប្រចាំឆ្នាំ ២០២០ ដាក់ទិសដៅសម្រាប់ឆ្នាំ ២០២១ និងប្រកាសផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គសម្រាប់អាណត្តិថ្មីទៅ លោក Zaw Min Win ប្រធានសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មសហភាពមីយ៉ានម៉ា។