ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីប្រគល់ ទទួល កុំព្យូទ័រយួរដៃ (Laptop) ចំនួន០៥គ្រឿង ជូនដល់មន្ទីពេទ្យកុមារជាតិ

នាថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ​២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ2021 នារសៀលម៉ោង ០២៖០០នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អង្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ឧកញ៉ា បណ្ឌិត តាន់ គឹមមេង បានប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន០៥គ្រឿង ជូនដល់មន្ទីពេទ្យកុមារជាតិ សម្រាប់ប្រើប្រាស់ក្នុងមន្ទីពេទ្យកុមារជាតិ ជាពិសេសតម្រូវការការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន។
ឯកឧត្តម វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីពេទ្យកុមារជាតិ បានអរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលឧបត្ថមនូវកុំព្យូទ័រដល់មន្ទីពេទ្យកុមារជាតិ និងសូមជូនពរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអរគុណដល់ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាផងដែរ សូមបានទទួលនូវ ពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចែករំលែក: