នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ ឯកឧត្ដមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២១ ក្រោមអធីបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រួសងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ។
សន្និបាតនេះធ្វើឡើងដើម្បីបង្ហាញអំពី ការងារពាណិជ្ជកម្មប្រចាំឆ្នាំ ២០២០ និងកំណត់ទិសដៅការងារពាណិជ្ជកម្មនៅកម្ពុជាសម្រាប់ឆ្នាំ ២០២១ ព្រមទាំងធ្វើការប្រមូលធាតុចូល ពី ក្រសួង ស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ ។ លើសពីនេះទៅទៀត អង្គភាពនានាចំណុះឲ្យក្រសួងពាណិជ្ជកម្ម ក៏បានធ្វើការបង្ហាញពីចំណាប់អារម្មណ៍ ទៅលើកិច្ចការងារពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅប្រទេស ផងដែរ។