ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងនាំយកសម្ភារៈមួយចំនួន ប្រគល់ជូន អភិបាលស្រុកកំពង់រោទិ៍ ដើម្បី ជួយដល់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័ក

នាថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក ពៅ សុធារិន និង លោក ប៉ា ដារ៉ាល់ ជាតំណាង លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកានាំយកសម្ភារៈមួយចំនួន ដូចជា មីខ្លាឃ្មុំ ចំនួន២០កេសធំ ម៉ាស់ចំនួន ៥០០០ម៉ាស់ ទឹកសុទ្ធ១០០យួរ និងអាកុល ៣០លីត ប្រគល់ជូន លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ដើម្បី ជួយដល់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័កនៅក្នុងស្រុកកំពង់រោទិ៍។

#សូមចូលរួមទាំងអស់គ្នា អនុវត្តវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់និងបញ្ឈប់ការរីករាលដាលជម្ងឺកូវិដ- ១៩ក្នុងសហគមន៍កម្ពុជា#
រូបភាព និងអត្ថបទដោយ៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង

ចែករំលែក: