នាថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ពៅ សុធារិន និងលោក ប៉ា ដារ៉ាល់ ជាតំណាង លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកានិង សហការីនាំយកសម្ភារៈមួយចំនួន ដូចជា មីខ្លាឃ្មុំ ចំនួន២០កេសធំ ម៉ាស់ចំនួន ៥០០០ម៉ាស់ ទឹកសុទ្ធ១០០យួរ និងអាកុល ៣០លីត ប្រគល់ជូន លោក សុខា រ៉ាម អភិបាលនៃគណ:អភិបាលស្រុករំដួល ដើម្បីជួយដល់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជម្ងឺកូវិដ -១៩ នៅក្នុងស្រុករំដួល។
យើងចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់និងបញ្ឈប់ការរីករាលដាលជម្ងឺកូវិដ-១៩ក្នុងសហគមន៍កម្ពុជា
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង