ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាចែករំលែកពីការធ្វេីអាជីវកម្មស្ដីពី"ទីផ្សារ​ និងការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធអនឡាញ(Microsoft TeamរឺMS team)

នាថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១​

​ លោក​ ពៅ​ ជា​ អនុប្រធានសភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង​ តំណាង​ឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់​ ដំបង​ បានអញ្ជេីញចូលរួមជាវាគ្មិនក្នុងវេទិកាចែករំលែកពីការធ្វេីអាជីវកម្មស្ដីពី"ទីផ្សារ​ និងការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធអនឡាញ(Microsoft TeamរឺMS team)ដែលរៀបចំដោយអង្គការGIZ សហការជាមួយសភាពាណិជ្ជកម្មខេត្តបាត់ដំបង។
​ ក្នុងនោះក៏មានការចូលរួមពីវាគ្មិនចំនួន​២នាក់ទៀតគឺ
លោក​ ឈួន​ សេរីវិចិត្រ​ ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍អាជីវកម្ម
លោកស្រី​ អេង​ សាលត​ ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍អាជីវកម្ម​
និងមានការអញ្ជេីញចូលរួមពីសំណាក់លោក-លោកស្រីម្ចាស់អាជីវកម្ម​នានាដែលនៅក្នុងខេត្តបាត់ដំបងចំនួ​ន34នាក់​។

គោលបំណងសំខាន់ក្នុងវេទិកានេះគឺ
-ចូលរួមចំណែកក្នុងការដោះស្រាយពីបញ្ហាប្រឈមក្នុងអាជីវកម្ម។

ក្រោយពីវេទិកាបានបញ្ចប់លោក-លោកស្រីម្ចាស់អាជីវកម្មក៏បានទទួលនូវបទពិសោធចំណេះដឹងដេីម្បីទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន។យេីងនឹងមានវេទិកាបន្ទាប់ទៀតសម្រាប់ម្ចាស់អាជីវកម្មក្នុងខេត្តបាត់ដំបង​។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: