នាថ្ងៃអង្គារ ១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
នៅសាលាក្រុងដូនកែវ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ជីប ភក្តីភាព អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ លោកអនុប្រធាន សមាជិក សមាជិកា ព្រមទាំងសមាជិកទីប្រឹក្សារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូន លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន មីចំនួន ១០០កេស ទឹកបរិសុទ្ធចំនួន ១០០កេស ម៉ាសចំនួន ២កេសធំ អាល់កុល ២កាន និងភេសជ្ជៈ M-150ចំនួន ៥កេស។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តតាកែវ