ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

លោកឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូនអភិបាលស្រុកស្ទោង

នាថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំ លោកអនុប្រធាន សមាជិក និងសមាជិកទីប្រឹក្សា នាំយកអំណោយជាគ្រឿងឧបភោគបរិភោគប្រគល់ជូន លោក ណែត សារី អភិបាលស្រុកស្ទោង និងមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សុខ ហៃ អភិបាលរង ខេត្តកំពង់ធំ ។ ការប្រគល់ជូនអំណោយនេះក្នុងគោលបំណងចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ អំណោយទាំងនោះដែលបានប្រគល់ជូនលោកអភិបាលស្រុករួមមាន អង្ករចំនួន ១៥០០ kg មីខ្លាឃ្មុំចំនួន ៥០ កេស ទឹកក្រូចចំនួន ១៥០ កេស ភេសជ្ជៈប៉ូវកំលាំងចំនួន ៥ កេស ទឹកផ្លែឈើចំនួន ៥ កេសទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន ៥០ កេស ឆ័ត្រធំចំនួន ៦ និងសាប៊ូចំនួន ៦ ប្រអប់ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ

ចែករំលែក: