នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នា២០២១ សមាជិសភាពាណិជ្ជកម្មកម្ពុជា រួមនិង តំណាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជា សរុបចំនួន២១នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម” ដែលមានរយៈពេល ១២ ថ្ងៃគិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងមានអ្នកចូលរួមចំនួន ៣៣ នាក់ មកពីប្រទេសម៉ាឡេស៊ី ប្រទេសភូមា ប្រទេសអ៊ូបេកគីស្ថាន និងប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ចែករំលែក បទពិសោធន៍ពាក់ព័ន្ធទៅនឹងបញ្ហានានារបស់សហគ្រាសធុនតូច និងមធ្យម នៅខេត្តយូណាន និង ខេត្តផ្សេងៗទៀតនៃប្រទេសចិន ដែលបានជួបប្រទះក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីផ្លាស់ប្តូរបទពិសោន៍ ដកស្រង់ជាមេរៀន និងផ្តល់ជាអនុសាសន៍ ទៅដល់ សហគ្រាសទៅតាមប្រទេស នីមួយៗដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។