ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក

នារសៀលថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការរៀបចំលក្ខន្តិកៈ ផែនការសកម្មភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ី ការបង្កើនកាលានុវត្តធុរកិច្ច និងជំរុញការវិនិយោគរួមក្នុងចំណោមសហគ្រិនវ័យក្មេង។

ចែករំលែក: