ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សារវាងអង្គភាពសម្របសម្រួលថ្នាក់ជាតិ និងក្រុមការងារអង្គការយូនីដូ

នារសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សារវាងអង្គភាពសម្របសម្រួលថ្នាក់ជាតិ និងក្រុមការងារអង្គការយូនីដូ ស្តីពីការអនុវត្តកម្មវិធីភាពជាដៃគូប្រទេស ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើការបង្កើតភាពជាដៃគូនិងក្រុមការងារម្ចាស់ជំនួយ ផែនការសកម្មភាពនៃការអនុវត្តគម្រោងនានាក្រោមកម្មវិធីភាពជាដៃគូប្រទេស និងយន្តការតាមដាន រាយការណ៍ និងវាយតម្លៃកម្មវិធីភាពជាដៃគូប្រទេស។

ចែករំលែក: