ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១
ឧកញ៉ា ភួ វាសនា បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី"ការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យឯកជន និងសហគ្រាសក្នុងខេត្តបាត់ដំបង"ដោយមានការចូលរួមពីលោក តាន់ វិជ្ជា ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤(RED lV ) ដែលត្រូវបានគាំទ្រ និងអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) លោក សោ ប៊ុនឡុង ប្រធានសមាគមសហគ្រិនឈានមុខខេត្តបាត់ដំបង នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ស្របពេលនោះដែរក្រុមការងារបច្ចេកទេសរបស់GIZក៏បានលេីកឡេីងអំពីការកំពុងសិក្សា និងរៀបចំគ្រោងកម្មវិធីអភិវឌ្ឍន៍ថ្មីមួយទៀតដែលមានឈ្មោះថា"កម្មវិធីអភិវឌ្ឍន៍លទ្ធភាពប្រកួតប្រជែងនៃសហគ្រាសជាតិ"(ICONE)២០២២-២០២៤ ផងដែរ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង